ប្រសិនបើអ្នកកំពុងជួបប្រទះនូវទម្រង់គ្រោះថ្នាក់តាមអនឡាញណាមួយ អ្នកមិនចាំបាច់ដោះស្រាយវាតែម្នាក់ឯងនោះទេ។ មិនថាវាជាការឆបោក ការលួចអត្តសញ្ញាណ ឬការរំលោភបំពានតាមអនឡាញនោះទេ មានសេវាកម្មជាច្រើនដើម្បីគាំទ្រអ្នក។
សូមបន្តអានដើម្បីរៀនពីរបៀបទទួលបានការគាំទ្រ។
រាយការណ៍អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឬការឆបោកតាមអនឡាញ
ប្រសិនបើអ្នកជាជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (រួមទាំងកំពុងទទួលនូវការឆបោក) ជំហានដំបូងរបស់អ្នកគឺគួរតែធ្វើរបាយការណ៍។ សូមចូលមើលទំព័រ របៀបរាយការណ៍អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការឆបោកតាមអនឡាញ របស់យើង ដើម្បីស្វែងយល់ពីរបៀបធ្វើរបាយការណ៍។
ការគាំទ្រក្នុងបញ្ហាការលួចអត្តសញ្ញាណ
ប្រសិនបើអត្តសញ្ញាណរបស់អ្នកត្រូវបានគេលួច ហើយអ្នកត្រូវការការគាំទ្រ អ្នកអាចចូលប្រើសេវានានារបស់ IDCARE។ IDCARE គឺជាសេវាកម្មសហគមន៍គាំទ្រអត្តសញ្ញាណ និងតាមអ៊ីនធឺណិតថ្នាក់ជាតិដោយឯករាជ្យរបស់ប្រទេសអូស្ត្រាលី។ ពួកគេផ្តល់ដំបូន្មានជាក់ស្តែងអំពីអត្តសញ្ញាណឌីជីថល និងឧប្បត្តិហេតុសន្តិសុខតាមអ៊ីនធឺណិតដែលពាក់ព័ន្ធនានា។
វិធីមួយក្នុងចំណោមវិធីទូទៅបំផុតដែលអត្តសញ្ញាណរបស់អ្នកអាចត្រូវងាយរងគ្រោះគឺតាមរយៈឧប្បត្តិហេតុតាមអ៊ីនធឺណិត (ដូចជា ការបំពានទិន្នន័យ)។ ប្រសិនបើព័ត៌មានលម្អិតរបស់អ្នកបានជាប់ពាក់ព័ន្ធក្នុងការបំពាន អង្គការនានាដែលរងផលប៉ះពាល់អាចផ្តល់ជូនការគាំទ្រ IDCARE លើឧប្បត្តិហេតុជាក់លាក់ដល់អ្នក។
នៅពេលចូលរួមជាមួយ IDCARE អ្នកនឹងត្រូវផ្តល់ឱ្យពួកគេនូវលេខកូដដែលអង្គការនោះបានផ្តល់ឱ្យអ្នក។ នេះនឹងធានាថាដំបូន្មាន និងការគាំទ្រដែលបានផ្តល់គឺត្រូវបានធ្វើឡើងត្រូវសមនឹងកាលៈទេសៈជាក់លាក់របស់អ្នក។
ខណៈពេលដែលកំពុងរង់ចាំព័ត៌មានជាក់លាក់ពីអង្គការ អ្នកនៅតែអាចទាក់ទង IDCARE សម្រាប់ដំបូន្មានទូទៅ។ ទោះយ៉ាងណាក៏ដោយ នេះត្រូវបានណែនាំដែលអ្នកធ្វើបច្ចុប្បន្នភាពដល់ពួកគេ ប្រសិនបើត្រូវបានទាក់ទងដោយអង្គការ ដើម្បីធានាបាននូវដំបូន្មានសមស្របបំផុត។
រដ្ឋាភិបាលរដ្ឋវិចថូរៀ ក៏នឹងផ្តល់ព័ត៌មានអំពីឧប្បត្តិហេតុនានា រួមទាំងកន្លែងដែលត្រូវទៅសម្រាប់ទទួលបានការគាំទ្រផងដែរ។
ប្រសិនបើអត្តសញ្ញាណរបស់អ្នកបានងាយរងគ្រោះដោយប្រភេទនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមួយផ្សេងទៀត អ្នកអាចដាក់របាយការណ៍ជាមួយ ReportCyber, របស់មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតអូស្ត្រាលីដែលនឹងផ្តល់ឱ្យអ្នកនូវការចូលទៅកាន់សេវា IDCARE។
ការគាំទ្រក្នុងបញ្ហាការឆបោក
អាជ្ញាធរ ទទួលបន្ទុកលើបណ្តឹង ផ្នែកហិរញ្ញវត្ថុ អូស្ត្រាលី
ប្រសិនបើអ្នកត្រូវបានគេឆបោក យើងផ្ដល់ដំបូន្មានដល់អ្នកឱ្យទាក់ទងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុរបស់អ្នកភ្លាម។ អ្នកអាចរាយការណ៍ការឆបោកនោះទៅពួកគេ ហើយស្នើសុំឱ្យបញ្ឈប់ប្រតិបត្តិការណាមួយ។
ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងរបៀបដែលធនាគាររបស់អ្នកឆ្លើយតប អ្នកអាចទាក់ទង អាជ្ញាធរទទួលបន្ទុកលើបណ្តឹងផ្នែកហិរញ្ញវត្ថុអូស្ត្រាលី។
Scamwatch (ការឃ្លាំមើលការឆបោក)
Scamwatch ផ្តល់ដំបូន្មាន និងការគាំទ្រអំពីរបៀបដឹងអំពីការឆបោក និងជៀសវាងការឆបោក។
Moneysmart (ឈ្លាសវៃក្នុងរឿងលុយកាក់)
MoneySmart ផ្តល់ជូនព័ត៌មានអំពីការឆបោកផ្នែកហិរញ្ញវត្ថុ ការឆបោកលើការវិនិយោគ និងការឆបោកលើការធានារ៉ាប់រង។
និយាយជាមួយអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ
និយាយជាមួយ អ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើការឆបោកធ្វើឱ្យអ្នកមានបញ្ហាជាមួយនឹងបំណុល។ នេះ គឺ ជា សេវា សម្ងាត់ និងឥត គិតថ្លៃ ដើម្បី ជួយ អ្នក ត្រឡប់មកកាន់ស្ថានភាពដើមផ្នែក ហិរញ្ញវត្ថុ របស់អ្នកវិញ ។
ការគាំទ្រជាមួយនឹងសុវត្ថិភាពតាមអនឡាញ
eSafety គឺជានិយ័តករឯករាជ្យរបស់ប្រទេសអូស្ត្រាលីសម្រាប់សុវត្ថិភាពតាមអនឡាញ។ សូមចូលមើលគេហទំព័រដើម្បីស្វែងយល់ពីរបៀបទប់ស្កាត់ និងដោះស្រាយនូវគ្រោះថ្នាក់ដែលបណ្តាលមកពីអ្នករំលោភបំពានតាមអនឡាញធ្ងន់ធ្ងរ ឬខ្លឹមសារតាមអនឡាញខុសច្បាប់ និងបានដាក់កំហិត។
ការគាំទ្រជាមួយនឹងសុវត្ថិភាពតាមអ៊ីនធឺណិតរបស់អាជីវកម្មអ្នក
Business Victoria (អាជីវកម្មរដ្ឋវិចថូរៀ) ផ្តល់ដំបូន្មានជំនាញ និងការគាំទ្រសម្រាប់ការគ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងអាជីវកម្មរបស់អ្នក។
ត្រូវការនិយាយជាមួយនរណាម្នាក់ឬ?
វាជាបទពិសោធន៍ដ៏អាក្រក់មួយដែលត្រូវរងផលប៉ះពាល់ដោយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការឆបោកនានា។ វាអាចកើតឡើងចំពោះនរណាម្នាក់ ហើយវាជារឿងធម្មតាទេដែលមានអារម្មណ៍តានតឹង ច្របូកច្របល់ ឬខឹង។
សូមចាំថា អ្នកមិននៅតែម្នាក់ឯងទេ។
ប្រសិនបើអ្នកត្រូវការនរណាម្នាក់និយាយជាមួយ សូមទាក់ទងជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក។
ក៏មានអង្គការមួយផងដែរដែលអាចផ្តល់ឱ្យអ្នកនូវការគាំទ្រដោយឥតគិតថ្លៃតាមអនឡាញ ឬតាមទូរសព្ទដូចជា៖
អង្គការ Lifeline៖ ហៅទូរសព្ទទៅលេខ 13 11 14 ឬនិយាយជាមួយនរណាម្នាក់ដោយប្រើប្រាស់សេវា ជជែកអំពីការគាំទ្រវិបត្តិតាមអនឡាញ (24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍)
អង្គការ Lifeline ផ្តល់ការគាំទ្រវិបត្តិដោយឥតគិតថ្លៃ ដើម្បីជួយដោះស្រាយទុក្ខព្រួយផ្លូវចិត្តពីការឆបោក និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងទៀត។
- អង្គការ Beyond Blue៖ ហៅទូរសព្ទទៅលេខ 1300 22 4636 ឬនិយាយជាមួយនរណាម្នាក់ដែលប្រើប្រាស់សេវា ជជែកតាមអនឡាញ របស់ពួកគេ (24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍)។
អង្គការ Beyond Blue ផ្តល់ការគាំទ្រដោយឥតគិតថ្លៃសម្រាប់ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។
- Kids Helpline (បណ្តាញទូរសព្ទជំនួយកុមារ)៖ ហៅទូរសព្ទទៅលេខ 1800 55 1800 ឬនិយាយជាមួយនរណាម្នាក់ដែលប្រើប្រាស់សេវា ការពិគ្រោះយោបល់តាមអ៊ីនធឺណិត របស់ពួកគេ (24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍)។
Kids Helpline គឺជាសេវាពិគ្រោះយោបល់តាមអនឡាញ និងតាមទូរសព្ទដោយឥតគិតថ្លៃសម្រាប់មនុស្សវ័យក្មេងដែលមានអាយុពី 5 ឆ្នាំ ទៅ 25 ឆ្នាំ។ អង្គការនេះផ្តល់ជំនួយជាក់ស្តែង និងការគាំទ្រផ្លូវចិត្ត នៅពេលដែលកុមារដែលត្រូវការនរណាម្នាក់ស្តាប់ពួកគេ។
Updated