កម្មវិធីផ្ទុកមេរោគ គឺ ជា ការ គំរាម កំហែង តាម អ៊ីនធឺណិត យ៉ាង ធ្ងន់ធ្ងរ ដែល ពលរដ្ឋវិចថូរៀគ្រប់រូបត្រូវ ដឹង។
កម្មវិធីផ្ទុកមេរោគ គឺជាប្រភេទកម្មវិធីដែលឧក្រិដ្ឋជនតាមអ៊ីនធឺណិតប្រើប្រាស់ដើម្បីធ្វើឱ្យខូចប្រព័ន្ធកុំព្យូទ័ររបស់អ្នក ហើយលួចព័ត៌មាន និងប្រាក់ពីអ្នក។
ដើម្បីរក្សាសុវត្ថិភាពពីការឆ្លងមេរោគពីកម្មវិធីផ្ទុកមេរោគ យុទ្ធសាស្ត្រដ៏ល្អបំផុតគឺត្រូវស្វែងយល់ថាការឆ្លងរោគទាំងនោះមានអ្វីខ្លះ ស្វែងយល់ពីសញ្ញាព្រមាននានា និងរបៀបទប់ស្កាត់ការឆ្លងមេរោគទាំងនោះ។
សូមបន្តអានដើម្បីស្វែងយល់បន្ថែម។
តើកម្មវិធីផ្ទុកមេរោគជាអ្វី?
កម្មវិធីផ្ទុកមេរោគ ពណ៌នាអំពីប្រភេទសុហ្វវែណាមួយដែលបានរចនាឡើងដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដើម្បីលួចព័ត៌មានរបស់អ្នក លួចធនធានរបស់កុំព្យូទ័រអ្នក ឬលួចប្រាក់របស់អ្នក។
ពាក្យនេះគឺខ្លីសម្រាប់ សុហ្វវែព្យាបាទ។
ប្រភេទទូទៅនៃ កម្មវិធីផ្ទុកមេរោគ រួមមាន កម្មវិធីផ្ទុកមេរោគចាប់ជំរិត , trojans, មេរោគកត់ត្រាសកម្មភាពគ្រាប់ចុច វីរុស ដង្កូវ និងកម្មវិធីផ្ទុកមេរោគបញ្ចូលតាមការផ្សាយពាណិជ្ជកម្ម (adware)។
ឧក្រិដ្ឋជនតាមអ៊ីនធឺណិតប្រើប្រាស់កម្មវិធីផ្ទុកមេរោគដើម្បី៖
- លួចព័ត៌មាន និងព័ត៌មានគណនីរបស់អ្នក
- ធ្វើកូដនីយកម្មទិន្នន័យរបស់អ្នក ដើម្បីឱ្យអ្នកបង់ថ្លៃលោះ
- ដំឡើងកម្មវិធីសុហ្វវែផ្សេងទៀតដោយអ្នកមិនបានដឹង។
តើ វា ដំណើរការ យ៉ាង ដូចម្តេច?
ប្រព័ន្ធកុំព្យូទ័រ ឬឧបករណ៍របស់អ្នកអាចឆ្លងមេរោគតាមរយៈកម្មវិធីផ្ទុកមេរោគ៖
- អ៊ីមែល ឬសារឥតបានការ (នៅពេលអ្នកបើកតំណ ឬឯកសារភ្ជាប់)
- គេហទំព័រមានមេរោគព្យាបាទដែលអ្នកចូលមើល ដែលព្យាយាមដំឡើងកម្មវិធីផ្ទុកមេរោគ
- ភាពទន់ខ្សោយនៅក្នុងកម្មវិធីសុហ្វវែនៃឧបករណ៍របស់អ្នក
- កម្មវិធីនានាដែលអ្នកបានទាញយក និងដំឡើង ដែល អ្នកបានគិតថាទុកចិត្ត។
នៅពេលវាឆ្លងទៅប្រព័ន្ធកុំព្យូទ័រ ឬឧបករណ៍របស់អ្នក កម្មវិធីផ្ទុកមេរោគអាចរីករាលដាលទៅកាន់កម្មវិធី និងឯកសារនានារបស់អ្នក ហើយ 'ធ្វើឱ្យខូច' កម្មវិធី និងឯកសារទាំងនោះ។ ការនេះអាចបណ្តាលឱ្យ៖
- កុំព្យូទ័រ កម្មវិធី និងឯកសារនានារបស់អ្នកដំណើរការកាន់តែយឺត
- បញ្ហាចូលដំណើរការ ពីព្រោះកម្មវិធីផ្ទុកមេរោគជាធម្មតារារាំងការចូលប្រើរបស់អ្នកលើអ្វីមួយដែលវាបានចម្លង
- ការការពាររបស់កុំព្យូទ័រអ្នកចុះខ្សោយ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់កម្មវិធីបង្កគ្រោះថ្នាក់ផ្សេងទៀត (ដូចជាកម្មវិធីផ្ទុកមេរោគចាប់ជំរិត) ដើម្បីវាយប្រហារវា។
តើខ្ញុំការពារកម្មវិធីផ្ទុកមេរោគដោយរបៀបណា?
ការកម្ចាត់កម្មវិធីផ្ទុកមេរោគអាចជាដំណើរការដ៏ស្មុគស្មាញមួយ។
នោះហើយជាមូលហេតុដែលវាជាការល្អបំផុតក្នុងការផ្តោតលើការទប់ស្កាត់វានៅដំណាក់កាលដំបូង។
ខាងក្រោមនេះគឺជាជំហានសាមញ្ញៗមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយឱកាសនៃកម្មវិធីផ្ទុកមេរោគនៅលើឧបករណ៍របស់អ្នក៖
គន្លឹះសំខាន់ៗ
ប្រសិនបើប្រព័ន្ធរបស់អ្នកឆ្លងមេរោគជាមួយនឹងកម្មវិធីផ្ទុកមេរោគ អ្នកទំនងជានឹងបាត់បង់សិទ្ធិចូលប្រើឯកសាររបស់អ្នកហើយ។ តាមរយៈការថតទុកឯកសាររបស់អ្នកជាទៀងទាត់ អ្នកនឹងអាចចូលប្រើច្បាប់ចម្លងនៃឯកសាររបស់អ្នកបាន សូម្បីតែបន្ទាប់ពីការឆ្លងមេរោគពីកម្មវិធីផ្ទុកមេរោគក៏ដោយ។ សូមអាន ការណែនាំរបស់យើងចំពោះ ការថតទុក ដើម្បីស្វែងយល់បន្ថែម។
សញ្ញាព្រមានអំពីកម្មវិធីផ្ទុកមេរោគ
ខាងក្រោមនេះជាសញ្ញាព្រមានសំខាន់ៗដែលឧបករណ៍របស់អ្នកអាចមានការឆ្លងកម្មវិធីផ្ទុកមេរោគ៖
សញ្ញាព្រមាននៃកម្មវិធីផ្ទុកមេរោគ | ឧទាហរណ៍មួយចំនួន |
ការផ្លាស់ប្តូរមិនធម្មតាចំពោះឧបករណ៍របស់អ្នក |
ទាំងអស់នេះគឺជាសញ្ញានៃការព្រមានថាអង្គដំណើរការរបស់អ្នក បានឈានដល់ដែនកំណត់របស់ខ្លួនហើយ (អាចដោយសារតែវាកំពុងដំណើរការកម្មវិធីផ្ទុកមេរោគ)។ |
ឯកសារ និងកម្មវិធីនានាដែលមិនបានរំពឹងទុកនៅលើឧបករណ៍របស់អ្នក |
|
អ្នកមិនអាចចូលប្រើឯកសាររបស់អ្នកបានទេ |
|
អ្នកទទួលបានការទាមទារថ្លៃលោះសម្រាប់ការបញ្ចេញឯកសាររបស់អ្នក |
|
សារកំហុស |
|
សកម្មភាពកម្មវិធីរុករកតាមអ៊ីនធឺណិតមិនធម្មតា |
|
ការផ្សាយពាណិជ្ជកម្មលោតឡើងគួរឱ្យសង្ស័យ |
|
សកម្មភាពគណនីមិនធម្មតា |
|
ពាក្យសម្ងាត់របស់អ្នកត្រូវបានផ្លាស់ប្តូរ |
|
អន្តរកម្មគួរឱ្យសង្ស័យ |
|
គន្លឹះសំខាន់ៗ៖
ធនធានរបស់មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតអូស្ត្រាលី (Australian Cyber Security Centre) តើអ្នកត្រូវបានគេលួចហែគចូលឬ? ផ្តល់ការណែនាំបន្ថែម ប្រសិនបើអ្នកសង្ស័យថាឧបករណ៍របស់អ្នកត្រូវបានងាយរងគ្រោះ។
តើខ្ញុំកម្ចាត់កម្មវិធីមេរោគដោយរបៀបណា?
អនុវត្តតាមការណែនាំរបស់ ACSC
របៀបដែលអ្នកកម្ចាត់កម្មវិធីផ្ទុកមេរោគនឹងអាស្រ័យលើ ឧបករណ៍ណាមួយរបស់អ្នកដែលត្រូវបានឆ្លងមេរោគ។ សៀវភៅមគ្គុទ្ទេសក៍អំពីកម្មវិធីផ្ទុកមេរោគរបស់មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតអូស្ត្រាលី (Australian Cyber Security Centre) ផ្តល់ដំបូន្មានមានប្រយោជន៍ក្នុងការតាមដានរក និងដកចេញកម្មវិធីផ្ទុកមេរោគ។
ស្វែងរកជំនួយពីអ្នកជំនាញ
ប្រសិនបើអ្នកមានបញ្ហាក្នុងការកម្ចាត់កម្មវិធីផ្ទុកមេរោគ ឬអ្នកមិនមានចំណេះដឹងផ្នែកបច្ចេកវិទ្យាខ្លាំងទេ សូមទទួលបានជំនួយពីអ្នកជំនួយផ្នែកព័ត៌មានវិទ្យារបស់អ្នក ឬក្រុមហ៊ុនសេវាកុំព្យូទ័រក្នុងតំបន់របស់អ្នក។
ត្រូវប្រាកដថាធ្វើការស្រាវជ្រាវរបស់អ្នក ហើយទាក់ទងក្រុមហ៊ុនល្បីឈ្មោះ។ ឧក្រិដ្ឋជនតាមអ៊ីនធឺណិតអាចក្លែងជាអ្នកជំនួយផ្នែកព័ត៌មានវិទ្យា និងទទួលបានការចូលប្រើកុំព្យូទ័ររបស់អ្នកពីចម្ងាយ។ វានឹងធ្វើឱ្យខូចខាតដល់ឧបករណ៍ និងឯកសាររបស់អ្នកកាន់តែច្រើន។
គន្លឹះមួយចំនួនដើម្បីការពារគណនីរបស់អ្នក
កម្មវិធីផ្ទុកមេរោគអាចបណ្តាលឱ្យព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានរសើបរបស់អ្នកត្រូវបានងាយរងគ្រោះ។ ឧទាហរណ៍ ប្រសិនបើមេរោគកត់ត្រាសកម្មភាពគ្រាប់ចុច (keylogger) កត់ត្រាការចុចគ្រាប់ចុចរបស់អ្នក ហើយលួចឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់របស់អ្នកនៅពេលអ្នកវាយបញ្ចូលពួកវា។ សូមចងចាំគន្លឹះទាំងនេះសម្រាប់ការពារគណនីរបស់អ្នក៖
- ប្រើប្រាស់ឧបករណ៍ផ្សេង (មិនមានឆ្លងមេរោគ) ដើម្បី ផ្លាស់ប្តូរពាក្យសម្ងាត់ សម្រាប់គណនីសំខាន់បំផុតរបស់អ្នក។
- បើក ការផ្ទៀងផ្ទាត់ពហុកត្តា (MFA)
- ត្រូវប្រុងប្រយ័ត្ន ការឆបោកប្រាស់ដែលអាចកើតមាន
- ប្រសិនបើអ្នកសង្ស័យ ការឆ្លងកម្មវិធីផ្ទុកមេរោគ បានបំផ្លាញឯកសារអត្តសញ្ញាណរបស់អ្នក ឬព័ត៌មានហិរញ្ញវត្ថុ សូមស្វែងយល់ពី អ្វីខ្លះដែលត្រូវធ្វើបន្ទាប់ពី ការលេចចេញព័ត៌មាន។
តើខ្ញុំរាយការណ៍អំពីកម្មវិធីផ្ទុកមេរោគដោយរបៀបណា?
អ្នកអាចរាយការណ៍ដោយសុវត្ថិភាពអំពីកម្មវិធីផ្ទុកមេរោគ (ក៏ដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងទៀត) ទៅ ReportCyber។
របាយការណ៍របស់អ្នកនឹងត្រូវបានបញ្ជូនបន្តដោយផ្ទាល់ទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ដែលពាក់ព័ន្ធ។
តាមរយៈការធ្វើរបាយការណ៍ អ្នកនឹងផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជួយកំណត់គោលដៅឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ អ្នកក៏នឹងជួយធ្វើឱ្យការប្រើប្រាស់តាមអនឡាញកាន់តែមានសុវត្ថិភាពថែមទៀតសម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់។
Updated