កម្មវិធីផ្ទុកមេរោគចាប់ជំរិត គឺ ជា ឧក្រិដ្ឋកម្ម តាម អ៊ីនធឺណិត កំពុងកើនឡើងជាទូទៅ នៅ ក្នុង រដ្ឋវិចថូរៀ។ នរណាម្នាក់ក៏អាចត្រូវបានកំណត់គោលដៅបានដែរ ដូច្នេះវាជា ការសំខាន់ដើម្បីបំពាក់ខ្លួនអ្នកជាមួយនឹងព័ត៌មានទាន់សម័យ។
សូមបន្តអានដើម្បីស្វែងយល់ថាតើកម្មវិធីផ្ទុកមេរោគចាប់ជំរិតជាអ្វី របៀបជៀសវាងវា និងអ្វីខ្លះដែលត្រូវធ្វើប្រសិនបើអ្នកត្រូវបានគេកំណត់គោលដៅ។
តើកម្មវិធីផ្ទុកមេរោគចាប់ជំរិតជាអ្វី?
កម្មវិធីផ្ទុកមេរោគចាប់ជំរិតគឺជាប្រភេទ កម្មវិធីសុហ្វវែមានមេរោគព្យាបាទ (កម្មវិធីផ្ទុកមេរោគដើម្បីលួចចូលប្រព័ន្ធកុំព្យូទ័រ) ដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដើម្បីជំរិតយកប្រាក់ពីមនុស្ស (ទទួលបានប្រាក់តាមរយៈការបង្ខំ)។
បន្ទាប់ពីកម្មវិធីផ្ទុកមេរោគចាប់ជំរិតឆ្លងចូលឧបករណ៍របស់អ្នកហើយ អ្នកនឹងមិនអាចចូលប្រើប្រាស់ឧបករណ៍ ឬឯកសាររបស់អ្នកបានទៀតទេ។ បន្ទាប់មក ឧក្រិដ្ឋជនតាមអ៊ីនធឺណិតនឹងទាមទារឱ្យអ្នកបង់ប្រាក់លោះ ដើម្បីទទួលបានសិទ្ធិចូលប្រើប្រាស់ឡើងវិញ។ ពួកគេ ថែមទាំងអាចគំរាមធ្វើឱ្យបែកចេញទិន្នន័យឯកជនរបស់អ្នក ប្រសិនបើអ្នកមិនបង់ប្រាក់លោះ។
ការបង់ថ្លៃលោះមិនធានាថាអ្នកនឹងអាចចូលប្រើប្រាស់ឡើងវិញ ឬរារាំងព័ត៌មានរបស់អ្នកពីការលក់ ឬ លេចចេញ ដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិតនោះទេ។ ការធ្វើដូច្នេះក៏អាចធ្វើឱ្យអ្នកក្លាយជាគោលដៅកាន់តែធំសម្រាប់ការវាយប្រហារមួយផ្សេងទៀតផងដែរ។ ម ជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតអូស្ត្រាលី ណែនាំថា អ្នកមិនត្រូវបង់ប្រាក់លោះដល់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតឡើយ។
តើ វា ដំណើរការ យ៉ាង ដូចម្តេច?
កម្មវិធីផ្ទុកមេរោគចាប់ជំរិត ចូលទៅក្នុងឧបករណ៍នានារបស់អ្នក ដូចជាប្រភេទនៃកម្មវិធីផ្ទុកមេរោគដើម្បីលួចចូលប្រព័ន្ធកុំព្យូទ័រ និងមេរោគផ្សេងៗទៀតដែរ។ ឧទាហរណ៍វាអាចចូលតាមរយៈ៖
- អ៊ីមែល ឬសារឥតបានការ (នៅពេលអ្នកបើកតំណ ឬឯកសារភ្ជាប់)
- គេហទំព័រមានមេរោគព្យាបាទដែលអ្នកចូលមើល ដែលព្យាយាមដំឡើងកម្មវិធីផ្ទុកមេរោគចាប់ជំរិត
- ភាពទន់ខ្សោយនៅក្នុងកម្មវិធីសុហ្វវែនៃឧបករណ៍របស់អ្នក
- កម្មវិធីនានាដែលអ្នកបានទាញយក និងដំឡើងដែលអ្នកបានគិតថាទុកចិត្ត។
តើកម្មវិធីផ្ទុកមេរោគចាប់ជំរិតកំណត់គោលដៅទៅលើអ្នកណា?
មនុស្សជាច្រើនជឿថាពួកគេមិនចាំបាច់គិតអំពីកម្មវិធីផ្ទុកមេរោគចាប់ជំរិតទេ ពិព្រោះវាប៉ះពាល់តែក្រុមហ៊ុនធំៗប៉ុណ្ណោះ។
ជាអកុសល នរណាម្នាក់ ក៏អាចត្រូវបានគេកំណត់គោលដៅដែរ – រួមទាំងមនុស្សដូចអ្នកផងដែរ។
នោះហើយជាមូលហេតុដែលវាចាំបាច់ណាស់ក្នុងការដឹងពីរបៀបការពារការវាយប្រហារដោយកម្មវិធីផ្ទុកមេរោគចាប់ជំរិត ពីការកើតឡើងដំបូង។
តើខ្ញុំការពារការវាយប្រហារដោយកម្មវិធីផ្ទុកមេរោគចាប់ជំរិតយ៉ាងដូចម្តេច?
អនុវត្តតាមជំហានសាមញ្ញៗទាំងនេះដើម្បីការពារខ្លួនអ្នកពីការវាយប្រហារដោយកម្មវិធីផ្ទុកមេរោគចាប់ជំរិត៖
គន្លឹះសំខាន់ៗ
ការបម្រុងទុកឯកសាររបស់អ្នកជាទៀងទាត់គឺជាវិធីមួយក្នុងចំណោមវិធីមួយចំនួនដែលអ្នកអាចចូលប្រើឯកសាររបស់អ្នកម្តងទៀតបន្ទាប់ពីការវាយប្រហារដោយកម្មវិធីផ្ទុកមេរោគចាប់ជំរិត។ ការណែនាំ ងាយស្រួលអានសម្រាប់ការថតទុករបស់យើង នឹងជួយឱ្យអ្នកចាប់ផ្តើម។
សញ្ញាការព្រមាន នៃកម្មវិធីផ្ទុកមេរោគចាប់ជំរិត
មានសញ្ញាសំខាន់ៗមួយចំនួនដែលអ្នកអាចជាជនរងគ្រោះនៃកម្មវិធីផ្ទុកមេរោគចាប់ជំរិត។ ឧទាហរណ៍៖
- អ្នកទទួលបានសារលោតឡើងដែលទាមទារឱ្យអ្នកបង់ប្រាក់ដើម្បីទទួលបានឯកសាររបស់អ្នកមកវិញ
- អ្នកមិនអាចចូលប្រើ ឬចូលទៅក្នុងឧបករណ៍របស់អ្នកបានទៀតទេ
- ឥឡូវនេះឯកសាររបស់អ្នកត្រូវការពាក្យសម្ងាត់ ឬលេខកូដដើម្បីបើក ឬចូលប្រើឯកសារទាំងនោះ
- ឯកសាររបស់អ្នកត្រូវបានផ្លាស់ទី ឈ្មោះឯកសាររបស់អ្នកត្រូវបានផ្លាស់ប្តូរ ឬ ឥឡូវ នេះ មានផ្នែកបន្ថែមឯកសារដែលប្លែក។ ឧទាហរណ៍ . ecc, . exx, .xyz, .abc, .micro, .encrypted, .locked, .crypt, .LOL!, .RDM, .0x0, .bleep, .toxcrypt ឬផ្នែកបន្ថែមមិនស្គាល់ផ្សេងទៀតដែលមានតួអក្សរចៃដន្យ។
តើខ្ញុំអាចកម្ចាត់កម្មវិធីផ្ទុកមេរោគចាប់ជំរិតដោយរបៀបណា?
ជាការណែនាំថា អ្នកមិនត្រូវបង់ប្រាក់លោះទេ។ ជាជំនួសវិញ៖
អនុវត្តតាមការណែនាំរបស់ ACSC
សូមអាន ការណែនាំលម្អិតរបស់មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតអូស្ត្រាលី (ACSC) អំពីរបៀបឆ្លើយតប ប្រសិនបើអ្នកជាជនរងគ្រោះនៃកម្មវិធីផ្ទុកមេរោគចាប់ជំរិត។
ស្វែងរកជំនួយពីអ្នកជំនាញ
វាអាចមានប្រយោជន៍ក្នុងការស្វែងរកអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដើម្បីជួយអ្នកស្ដារឡើងវិញពីការវាយប្រហារដោយកម្មវិធីផ្ទុកមេរោគចាប់ជំរិត។
ត្រូវប្រាកដថាធ្វើការស្រាវជ្រាវរបស់អ្នក ហើយទាក់ទងក្រុមហ៊ុនល្បីឈ្មោះ។ ឧក្រិដ្ឋជនតាមអ៊ីនធឺណិតអាចក្លែងជាអ្នកជំនួយផ្នែកព័ត៌មានវិទ្យា និងទទួលបានការចូលប្រើកុំព្យូទ័ររបស់អ្នកពីចម្ងាយ។ វានឹងធ្វើឱ្យខូចខាតដល់ឧបករណ៍ និងឯកសាររបស់អ្នកកាន់តែច្រើន។
គន្លឹះមួយចំនួនដើម្បីការពារគណនីរបស់អ្នក
កម្មវិធីផ្ទុកមេរោគចាប់ជំរិត អាចបណ្តាលឱ្យព័ត៌មានសំខាន់បំផុតរបស់អ្នកងាយរងគ្រោះ។ សូមចងចាំគន្លឹះទាំងនេះសម្រាប់ការពារគណនីរបស់អ្នកបន្ទាប់ពីការឆ្លងមេរោគពីកម្មវិធីផ្ទុកមេរោគចាប់ជំរិត៖
- ប្រើប្រាស់ឧបករណ៍ផ្សេង (មិនមានឆ្លងមេរោគ) ដើម្បី ផ្លាស់ប្តូរពាក្យសម្ងាត់ សម្រាប់គណនីសំខាន់បំផុតរបស់អ្នក។
- ត្រូវប្រុងប្រយ័ត្ន ការឆបោកប្រាស់ដែលអាចកើតមាន
- ប្រសិនបើអ្នកសង្ស័យថាការឆ្លងមេរោគពីកម្មវិធីផ្ទុកមេរោគចាប់ជំរិត បានធ្វើឱ្យឯកសារអត្តសញ្ញាណ ឬព័ត៌មានហិរញ្ញវត្ថុរបស់អ្នកងាយរងគ្រោះ សូមស្វែងយល់ ពីអ្វីដែលត្រូវធ្វើបន្ទាប់ពីការលេចចេញព័ត៌មាន។
តើខ្ញុំរាយការណ៍ពីកម្មវិធីផ្ទុកមេរោគចាប់ជំរិតយ៉ាងដូចម្តេច?
អ្នកអាចរាយការណ៍ដោយសុវត្ថិភាពអំពីកម្មវិធីផ្ទុកមេរោគចាប់ជំរិត (ក៏ដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងទៀត) ទៅ ReportCyber(opens in a new window)។
របាយការណ៍របស់អ្នកនឹងត្រូវបានបញ្ជូនបន្តដោយផ្ទាល់ទៅកាន់ទីភ្នាក់ងារអនុវត្តច្បាប់ដែលពាក់ព័ន្ធ។
តាមរយៈការធ្វើរបាយការណ៍ អ្នកនឹងផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជួយកំណត់គោលដៅឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ អ្នកក៏នឹងជួយធ្វើឱ្យការប្រើប្រាស់តាមអនឡាញកាន់តែមានសុវត្ថិភាពថែមទៀតសម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់។
Updated